
រដ្ឋបាលរាជធានីភ្នំពេញបន្តបោសសម្អាតបទល្មើសឆបោកអនឡាញ ត្រួតពិនិត្យ ៩៤ទីតាំង និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៣នាក់
ឯកឧត្តម ឃួង ស្រេង៖ ត្រូវចុះត្រួតពិនិត្យរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោក តាម ប្រព័ន្ធបច្ចេកវិទ្យា និងព្វផ្សាយអនុក្រឹត្យលេខ ០៣ ឱ្យកាន់តែសកម្ម និងត្រូវរាថយដាច់ខាត ។ ក្នុងនោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែណែនាំ និងសង្កត់ធ្ងន់ជាប់ជាប្រចាំ ចំពោះ លោក លោកស្រីអភិបាលខណ្ឌទាំង ១៤ ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា និងព្វផ្សាយអនុក្រឹត្យលេខ ០៣ ឱ្យកាន់តែសកម្ម និងរាថយដាច់ខាតធ្វើយ៉ាងណាត្រូវតែធានាលុបបំបាត់ឱ្យអស់នូវបទល្មើសក្នុងមូលដ្ឋាន របស់ខ្លួនទាំងស្រុង។









