ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

សកម្មភាពថ្នាក់ដឹកនាំ
មោទកភាពជាតិ! គំរូប្រាសាទព្រះវិហារ តាមាន់ និងតាក្របី ត្រូវបានដាក់តាំងបង្ហាញក្នុង «ភូមិហ្វ្រង់កូហ្វូនី» ខណៈសម្តេចធិបតី និងលោកជំទាវ នឹងអញ្ជើញបើកជាផ្លូវការនៅព្រឹកស្អែក
គំរូគោបុរៈនៃប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ត្រូវបានរៀបចំតាំងបង្ហាញយ៉ាងលេចធ្លោនៅក្នុងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ សិល្បៈស្ថាបត្យកម្ម និងមរតកវប្បធម៌ខ្មែរដល់ភ្ញៀវជាតិ និងអន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
ពលរដ្ឋខណ្ឌជ្រោយចង្វារ ថ្លែងអំណរគុណអភិបាលរាជធានីភ្នំពេញ ដែលបានបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ ធានាបានសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន
ប្រជាពលរដ្ឋដែលអញ្ជើញចូលរួមវេទិកាសាធារណៈនៅខណ្ឌជ្រោយចង្វារ លើកឡើងអំពីវឌ្ឍនភាពថ្មីៗនៅក្នុងមូលដ្ឋានរបស់ខ្លួន តួយ៉ាងប្រជាពលរដ្ឋជាច្រើននាក់ទូទាំងមូលដ្ឋានខណ្ឌបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំបំពាក់អំពូលភ្លើងតាមដងផ្លូវសាធារណៈជាបន្តបន្តាប់ បង្កើតបានភូមិដ្ឋានមានសុវត្ថិភាព ។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅហ្វីលីពីន នៅសប្តាហ៍ក្រោយ
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោក ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino Bojie De Guzman Dy III) ប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធាន AIPA លើកទី៤៧។


សកម្មភាពអាជ្ញាធរ
ខែតុលា អាជ្ញាធរចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជិត២ម៉ឺនលើក ខណៈក្មេងទំនើងនិងល្បែងស៊ីសងបង្ក្រាបជាង៣០០នាក់
ពេញមួយខែតុលា ឆ្នាំ២០២៦ អាជ្ញាធរគ្រប់មូលដ្ឋានបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានជិត ២ម៉ឺនលើកនៅទូទាំងប្រទេស។ សកម្មភាពនេះ បានប្រព្រឹត្តទៅ នៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង៧២ម៉ឺននាក់។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាត្រៀមទទួលគណៈប្រតិភូ ៨០ប្រទេស សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី៧ ទទួលបន្ទុកផ្នែកសុខាភិបាល បានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងផ្តល់ព័ត៌មានជូនគណៈប្រតិភូនាំមុខនៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរអាជ្ញាធរដែលបានខិតខំកាត់បន្ថយបទល្មើស និងត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរ ខណ្ឌ សង្កាត់ ដែលបានពុះពារជំនះរាល់ការលំបាក ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទប់ស្កាត់បទល្មើសផ្សេងៗ ដែលធ្វើឱ្យបទល្មើសនៅក្នុងខែតុលាកន្លងមកនេះថយចុះ ជាមួយនិងការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ។
ការកោតសរសើរនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។


សុខាភិបាល
ពិធីបើកយុទ្ធនាការសុខាភិបាលផ្តល់ «ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ ដល់ ១៤ឆ្នាំ» នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាអធិបតីក្នុងពិធីបើកយុទ្ធនាការសុខាភិបាល «ផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ ដល់ ១៤ឆ្នាំ» នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យការងារហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់ ត្រៀមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០
វិច្ឆិកា២០២៦នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌពាក់ព័ន្ធចុះពិនិត្យមើលវឌ្ឍនះភាពការងារជួសជុល ថែទាំ និងតុបតែងភ្លើងបំភ្លឺនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោរហូតដល់ស្ពានអាកាស សម្តេចមហាបវរធិបតីនិងបន្តពិនិត្យមើលការងារមួយចំនួនទៀតនៅតាមមហាវិថីនិងផ្លូវនានាជាច្រើនក្នុងរាជធានីរួមមានពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន។ល។ ដើម្បីឱ្យបានរួចរាល់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥០ឆ្នាំ និងដារពិស្តារឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូន កុមារា ហ៊ុន កំសត់
នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត ព្រមទាំង ឯកឧត្តម លោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ជាក្រុមគ្រួសារ បានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យទក្ខិណានុប្បទាន រំលឹកខួបគម្រប់ ៥០ឆ្នាំ នៃមរណភាពកុមារា ហ៊ុន កំសត់ ដែលជាបុត្រប្រុសច្បង របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។


សន្តិសុខសង្គម
ខែតុលា គ្រោះអគ្គិភ័យបំផ្លាញផ្ទះពលរដ្ឋជាង៣០ខ្នង និងទ្រព្យសម្បត្តិផ្សេងៗទៀត
ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានគ្រោះអគ្គិភ័យកើតឡើងសរុបចំនួន ៤០ករណី បណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៣៣ខ្នង។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកញ្ញា បានថយចុះចំនួន ៦ករណី និងការឆាបឆេះផ្ទះពលរដ្ឋថយចុះចំនួន ៦ខ្នង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ដើម្បីត្រៀមឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨
ឯកឧត្ដម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្សប្រជាជន កម្ពុជា,ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៥ នៅខណ្ឌព្រែកព្នៅ ពង្រឹងធ្វើយ៉ាងណាអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និងបន្តផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានជឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះ
ឆ្នោត២០២៧-២០២៨ខាងមុខនេះ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើក «ពិព័រណ៍ផលិតផលខ្មែរ» ជំរុញស្មារតី «ខ្មែរធ្វើបាន» និងគាំទ្រផលិតផលក្នុងស្រុក
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ផលិតផលខ្មែរ» ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WCS ចុះដាំកូនឈើ ១ពាន់ដើម ដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់ជីវភាពសហគមន៍
ក្រោមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមគម្រោងរេដបូកកែវសីមា រៀបចំយុទ្ធនាការចុះដាំកូនឈើចំនួន ១,០០០ ដើម នៅក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ក្នុងគោលបំណងពង្រីកគម្របព្រៃឈើ និងជំរុញចលនាដើម្បីភាពបៃតង។

