
ឯកឧត្ដម ឃួង ស្រេង ណែនាំឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ដើម្បីត្រៀមឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨
ឯកឧត្ដម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្សប្រជាជន កម្ពុជា,ប្រធានគណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៥ នៅខណ្ឌព្រែកព្នៅ ពង្រឹងធ្វើយ៉ាងណាអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ថែរក្សាផ្លូវ លូ និងបន្តផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានជឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះ ឆ្នោត២០២៧-២០២៨ខាងមុខនេះ។








