ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិព័ត៌មានអន្តរជាតិ

ទេសចរណ៍
នាវាទេសចរណ៍អាមេរិកដ៏ប្រណីត Villa Vie Odyssey សម្រេចពន្យារពេលស្នាក់នៅកម្ពុជា ដោយសារថ្លៃសាំងហក់ឡើងខ្ពស់ពេក
នាវាទេសចរណ៍លំដាប់អន្តរជាតិខ្នាតយក្សរបស់សហរដ្ឋអាមេរិក Villa Vie Odyssey ដែលកំពុងដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ២០០ នាក់ និងនាវិកជាង ១៥០ នាក់ បានសម្រេចចិត្តបន្តស្នាក់នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត បន្ទាប់ពីការចូលចតកម្សាន្តរយៈពេល ៥ ថ្ងៃនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានផុតកំណត់។


ទេសចរណ៍
បណ្តាខេត្តមួយចំនួន ចាប់ផ្តើមត្រៀមរៀបចំពិធីប្រណាំងទូក និងព្រឹត្តិការណ៍កម្សាន្ត លើកស្ទួយប្រពៃណីវប្បធម៌ជាតិ និងទេសចរណ៍
បណ្តាខេត្តមួយចំនួន ចាប់ផ្តើមត្រៀមរៀបចំពិធីប្រណាំងទូក និងព្រឹត្តិការណ៍កម្សាន្ត លើកស្ទួយប្រពៃណីវប្បធម៌ជាតិ និងទេសចរណ៍


ទេសចរណ៍
សំណង់រស់ដ៏ធំអស្ចារ្យ អាចចាប់ផ្តើមពីការងារដ៏អត់ធ្មត់របស់ជីវិតតូចៗ
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ (វិចារណកថា) - ផ្កាថ្មប៉ប្រះទឹក ត្រូវបានសាងសង់ដោយសត្វដ៏តូចល្អិត
គំនិតផ្តើម
«សំណង់រស់ដ៏ធំអស្ចារ្យ អាចចាប់ផ្តើមពីការងារដ៏អត់ធ្មត់របស់ជីវិតតូចៗ។»
វិចារណកថា
ផ្កាថ្មអាចមើលទៅដូចជាថ្មចម្រុះពណ៌ ឬរុក្ខជាតិក្រោមទឹក ប៉ុន្តែផ្កាថ្មដែលបង្កើតថ្មប៉ប្រះទឹក តាមពិតគឺជាសហគមន៍នៃសត្វតូចៗ ដែលហៅថា ប៉ូលីប (polyps)។ សត្វតូចៗទាំងនេះបង្កើតគ្រោងរឹងពីកាល់ស្យូមកាបូណាត។ គ្រោងទាំងនោះប្រមូលផ្តុំ និងបន្តសាងសង់ពីជំនាន់មួយទៅជំនាន់មួយ រហូតក្លាយជារចនាសម្ព័ន្ធថ្មប៉ប្រះទឹកដ៏ធំ។


ទេសចរណ៍
ភាពអស្ចារ្យនៃ «ស្លែ» ដុះនៅលើថ្មប្រាសាទបុរាណ ធ្វើឱ្យរូបចម្លាក់ថ្មហាក់ដូចមានជីវិត
ក្នុងរដូវវស្សាដែលមាន «ស្លែ» ដុះនៅលើថ្មនៃប្រាសាទបុរាណនានា បង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមក៌ត បានធ្វើឱ្យសម្រស់របស់ប្រាសាទស្អាតប្លែកម្យ៉ាង ក្នុងការទាក់ទាញអារម្មណ៍និងភ្នែកអ្នកទេសចរ ដ៏គួរឱ្យចាប់ចិត្តមួយផ្នែក។


ទេសចរណ៍
ព្រឹត្តិការណ៍អច្ឆរិយនៃតារាសាស្ត្រ និងស្ថាបត្យកម្មបុរាណ៖ សមរាត្រីរដូវវស្សា ខែកញ្ញានៅប្រាសាទអង្គរវត្ត
សូមលោកអ្នកត្រៀមខ្លួនឱ្យរួចរាល់ដើម្បីចូលរួមទទួលយកបទពិសោធន៍ដ៏រំភើប និងស្ញប់ស្ញែងបំផុតចំពោះទេពកោសល្យស្នាដៃនៃបុព្វបុរសខ្មែរ នៅដើមសប្តាហ៍ខាងមុខ។ ព្រឹត្តិការណ៍ សមរាត្រី (Angkor Equinox) នារដូវវស្សាឆ្នាំ២០២៦ នឹងឈានចូលមកដល់នៅដើមសប្តាហ៍ក្រោយនេះ។ នេះជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ហើយជាពេលវេលាដែលពន្លឺព្រះអាទិត្យពណ៌មាស នឹងរះឡើងត្រង់ចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តយ៉ាងល្អឯក។


ទេសចរណ៍
៖ ព្រឹត្តិការណ៍អព្ភូតហេតុធម្មជាតិ និងស្ថាបត្យកម្ម «សមរាត្រីអង្គរ» នឹងត្រឡប់មកវិញនៅចុងខែកញ្ញា ឆ្នាំ២០២៦
៖ ព្រឹត្តិការណ៍អព្ភូតហេតុធម្មជាតិ និងស្ថាបត្យកម្ម «សមរាត្រីអង្គរ» នឹងត្រឡប់មកវិញនៅចុងខែកញ្ញា ឆ្នាំ២០២៦


ទេសចរណ៍
បទយកការណ៍៖ ធិបតីបញ្ចកោណ, ស្ទឹងត្រែង ពន្លឺថ្មីដែនដីឦសាន។
បទយកការណ៍៖ ធិបតីបញ្ចកោណ, ស្ទឹងត្រែង ពន្លឺថ្មីដែនដីឦសាន។
សូមទស្សនាវីដេអូបទយកការណ៍អំពីសមិទ្ធផល និងចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលកំពុងរស់នៅ និងដឹកនាំរួមគ្នាក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល លេីកកម្ពស់ជីវភាពរស់នៅ និងពង្រឹងពង្រីកកែច្នៃដេីម្បីបង្កេីតសមិទ្ធផលថ្មីជាផលប្រយោជន៍រួម។


ទេសចរណ៍
ពលរដ្ឋ និងភ្ញៀវបរទេសប្រមាណ ១០ម៉ឺននាក់ សម្រុកមកដើរលេងកម្សាន្តនៅ «ផ្លូវថ្មើរជើងចតុមុខ» យប់មិញ ក្រោមបរិយាកាសសប្បាយរីករាយ និងមានសុវត្ថិភាព
ផ្លូវថ្មើរជើងចតុមុខ (Walk Street) យប់នេះ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។


ទេសចរណ៍
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ នឹងចាប់ផ្តើមនៅដើមខែសីហា ក្រោមបរិយាកាសរដូវកាលបៃតង
ព្រឹត្តិការណ៍ «រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១» (11th Angkor Empire Marathon) នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:១០នាទីព្រឹក នៅបរិវេណមុខប្រាសាទអង្គរវត្ត ដោយរំពឹងថានឹងទាក់ទាញអ្នករត់ប្រណាំង និងភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។


ទេសចរណ៍
កម្ពុជាស្វាគមន៍អ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសជាង ៣,២ លាននាក់ នៅឆមាសទី១ ឆ្នាំនេះ
កម្ពុជាស្វាគមន៍អ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសជាង ៣,២ លាននាក់ នៅឆមាសទី១ ឆ្នាំនេះ


ទេសចរណ៍
យប់ស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលេីកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ
ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។


ទេសចរណ៍
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ផ្នែកនិរន្តរភាពដី និងធនធាន ប្រចាំឆ្នាំ២០២៦
ប្រទេសកម្ពុជាត្រូវបានវាយតម្លៃឱ្យជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ផ្នែកនិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ប្រចាំឆ្នាំ២០២៦ ដោយស្ថាប័នស្រាវជ្រាវ និងទស្សនាវដ្តីដ៏ល្បីរបស់សហរដ្ឋអាមេរិក U.S. News & World Report។ នេះបើយោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

