
យប់ស្អែកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលេីកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ
ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។









