
ពលរដ្ឋ និងភ្ញៀវបរទេសប្រមាណ ១០ម៉ឺននាក់ សម្រុកមកដើរលេងកម្សាន្តនៅ «ផ្លូវថ្មើរជើងចតុមុខ» យប់មិញ ក្រោមបរិយាកាសសប្បាយរីករាយ និងមានសុវត្ថិភាព
ផ្លូវថ្មើរជើងចតុមុខ (Walk Street) យប់នេះ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ។









