
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១ នឹងចាប់ផ្តើមនៅដើមខែសីហា ក្រោមបរិយាកាសរដូវកាលបៃតង
ព្រឹត្តិការណ៍ «រត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១១» (11th Angkor Empire Marathon) នឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤:១០នាទីព្រឹក នៅបរិវេណមុខប្រាសាទអង្គរវត្ត ដោយរំពឹងថានឹងទាក់ទាញអ្នករត់ប្រណាំង និងភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។









