
ក្រុមហេសបូឡាបដិសេធផែនការបទឈប់បាញ់របស់អាមេរិក ខណៈអ៊ីស្រាអែលបន្តវាយប្រហារនៅភាគខាងត្បូងលីបង់
ក្រុមហេសបូឡា (Hezbollah) បានប្រកាសបដិសេធផែនការបទឈប់បាញ់មួយដែលត្រូវបានព្រមព្រៀងគ្នារវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ខណៈដែលកងទ័ពអ៊ីស្រាអែលនៅតែបន្តបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លានៅតំបន់ភាគខាងត្បូងលីបង់ និងអះអាងថានឹងមិនដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់នោះឡើយ។










