
រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើស Online Scams ចុះត្រួតពិនិត្យ ១០០ទីតាំង រកឃើញជនបរទេសជាង ១,០០០នាក់ និងបង្ក្រាបករណីសង្ស័យជាច្រើន
ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ លោកនិងលោកស្រី អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទាំង១៤នៅតែបន្តបំពេញការងារព្រមៗគ្នាដោយបានប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។











