
រដ្ឋបាលរាជធានីភ្នំពេញបន្តបង្ក្រាបបទល្មើស Online Scams ត្រួតពិនិត្យ ៧៩ទីតាំង រកឃើញជនបរទេស ៦៣២នាក់
ក្នុងប្រតិបត្តិការត្រួតពិនិត្យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះក្រុមការងារបានធ្វើការត្រួតពិនិត្យទីតាំងសង្ស័យសរុបបានចំនួន ៧៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៣២នាក់ (ស្រី ២៣៨នាក់ ) ក្នុងនោះជន បរទេ គ្មានលិខិតឆ្លងដែនចំនួន ៦នាក់។ លទ្ធផលដែលសម្រេចបាននាពេលនេះក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងមាត់មិនរាថយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈ បញ្ជា ការ ឯកភាព រដ្ឋបាល ខណ្ឌ ទាំង ១៤ បំពេញការងារព្រមៗគ្នាដោយបាន ប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់ គ្រប់ ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានរបស់ខ្លួន ។











