
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅ ២កន្លែង មិនរកឃើញបទល្មើស Online Scam ឡើយ
នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងស្នាក់នៅមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌចំការមន ក្នុងគោលបំណងបោសសម្អាត និងស្វែងរកទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាលទ្ធផល សមត្ថកិច្ចពុំបានរកឃើញបទល្មើស ឬសកម្មភាពខុសច្បាប់ណាមួយនៅតាមទីតាំងដែលបានត្រួតពិនិត្យឡើយ។











