
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «សំណល់សូន្យ» ដើម្បីលើកកម្ពស់អនាម័យក្នុងមូលដ្ឋាន
នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំយុទ្ធនាការប្រារព្ធ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក» យ៉ាងអធិកអធម ក្រោមអធិបតីភាព លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌ ដោយផ្តោតសំខាន់លើប្រធានបទដ៏មានសារៈសំខាន់គឺ «សំណល់សូន្យ (Zero waste)»។











