
រដ្ឋបាលខណ្ឌចំការមន បន្តយុទ្ធនាការចុះស្តារប្រព័ន្ធលូ និងកាយសំរាមតាមបណ្តោយមហាវិថីសុធារស ដើម្បីបញ្ចៀសការលិចលង់នារដូវវស្សា
នៅរសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន បានបន្តយុទ្ធនាការចុះបើកគម្របលូ និងស្ដារប្រព័ន្ធលូទឹកស្អុយ នៅតាមបណ្ដោយមហាវិថីសុធារស ក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីបញ្ចៀសការកកស្ទះ និងការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា។











