
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរឹបអូសទ្រព្យសម្បត្តិឈ្មួញទាំងឡាយណាដែលនាំចូលទំនិញខុសច្បាប់ ខណៈជំរុញការផលិតក្នុងស្រុក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រចាំការនៅតាមបណ្តោយព្រំដែនទាំងអស់ ឱ្យចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយត្រូវរឹបអូសទ្រព្យសម្បត្តិ ឬតម្រូវឱ្យទៅរែកដីធ្វើលេណដ្ឋាន ចំពោះឈ្មួញទុច្ចរិតទាំងឡាយណាដែលលួចនាំចូលទំនិញមកក្នុងប្រទេសដោយខុសច្បាប់។









