
រដ្ឋបាលខណ្ឌ៧មករា បន្តយុទ្ធនាការចុះត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams)
នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះនៃរដ្ឋបាលខណ្ឌ៧មករា បានបើកប្រតិបត្តិការចុះត្រួតពិនិត្យយ៉ាងសកម្មនៅតាមបណ្តាទីតាំងស្នាក់នៅនានា ដើម្បីទប់ស្កាត់ និងបោសសម្អាតទីតាំងដែលសង្ស័យថាមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។











