
អាជ្ញាធររាជធានីភ្នំពេញ ចាត់វិធានការក្តៅ ៦ចំណុច លើរោងចក្រផលិតជីកសិកម្មនៅខណ្ឌកំបូល ក្រោយបង្កក្លិនស្អុយប៉ះពាល់ពលរដ្ឋ
អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចូលរួមជាមួយក្រុមការងារ នៃក្រសួងបរិស្ថាន ចុះណែនាំ និងធ្វើ កំណត់ហេតុដល់ក្រុមហ៊ុន ជុង ហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី ដែលផលិតជីកសិកម្ម បង្កឱ្យមានក្លិនប៉ះពាល់ ដល់បរិស្ថាន និងបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល។











