
អភិបាលខណ្ឌ៧មករា៖ មេភូមិ ចៅសង្កាត់ និងនគរបាលប៉ុស្តិ៍ ជាភ្នែកជាច្រមុះសំខាន់ក្នុងការរាយការណ៍ និងបង្ការបទល្មើសក្នុងមូលដ្ឋាន
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានសង្កត់ធ្ងន់ ដល់មេភូមិ ចៅសង្កាត់ និងកម្លាំងនគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវបន្តពង្រឹងការងារតាមដានស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការសង្កេតមើលសកម្មភាពគួរឱ្យសង្ស័យនានានៅក្នុងមូលដ្ឋាន ដោយចាត់ទុកថា អាជ្ញាធរមូលដ្ឋានទាំងនេះ គឺជា “ភ្នែកជាច្រមុះ” ដ៏សំខាន់ក្នុងការផ្តល់ព័ត៌មាន និងរាយការណ៍អំពីបទល្មើសដែលអាចនឹងកើតមានឡើង ដើម្បីឱ្យថ្នាក់ដឹកនាំខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធអាចចាត់វិធានការបង្ការ និងបង្ក្រាបបានទាន់ពេលវេលា។











