
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សា
ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលរួមដំណើរដោយឯកឧត្ដមអភិបាលរង នាព្រឹកថ្ងៃទី១០ ខែមិថុនា២០២៦នេះ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំនួន៥ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ និងការសាងសង់ស្ថានីយបូមទឹកចំនួន២ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យខណ្ឌនីមួយៗ អនុវត្តកន្លងមក ដើម្បីធ្វើយ៉ាងណា កុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនារដូវវស្សានេះ។









