
រដ្ឋបាលខណ្ឌឫស្សីកែវ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះត្រួតពិនិត្យទីតាំងសង្ស័យ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scam)
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នាថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបើកប្រតិបត្តិការរដ្ឋបាលលក្ខណៈទ្រង់ទ្រាយធំ ដោយបានបែងចែកកម្លាំងចម្រុះជា ១៤ក្រុម ដើម្បីចុះត្រួតពិនិត្យតាមអគារ បុរី ខុនដូ និងទីតាំងប្រមូលផ្តុំនានា សំដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស។











