
អាជ្ញាធរខណ្ឌចំការមន បើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសឆបោកតាមអនឡាញ (Online Scams) ខណៈលទ្ធផលបង្ហាញថាគ្មានបទល្មើសឡើយ
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលយ៉ាងម៉ឺងម៉ាត់នៅតាមអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីស្វែងរក និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។











