
អាជ្ញាធរចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ត្រីជំនាញ និងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា ទីតាំងខាងលើអាចពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកពីប្រទេសថៃ ដើម្បីយកមកស្តុកទុក និងចែកចាយនៅលើទីផ្សារកម្ពុជា។











