
សម្តេចតេជោ ហ៊ុន សែន ជំរុញអាជ្ញាធរខេត្តបន្ទាយមានជ័យ ពង្រឹងសេវាសាធារណៈ និងដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ បន្តពង្រឹងការផ្តល់សេវាសាធារណៈ និងចុះជួយដោះស្រាយបញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព ស្របតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន។









