
ឯកឧត្តម ឃួង ស្រេង ជំរុញមន្ត្រីឱ្យពង្រឹងការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយ និងប្រព័ន្ធអនឡាញ ឱ្យកាន់តែល្អប្រសើរ
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឲ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។ ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈឯកឧត្ដមអភិបាលអញ្ជេីញដឹកនាំកិច្ចប្រជុំលើការងារពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។









