
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត បាត់ដំបង និងខេត្ត ប៉ៃលិន ថ្ងៃសុក្រទី១២ ខែមិថុនា ឆ្នាំ២០២៦
សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តបេសកកម្ម ចុះជួបសំណេះសំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលពិធីនេះបានប្រារព្ធធ្វើរួមគ្នា នៅលើទឹកដី នៃខេត្តបាត់ដំបង ដែលនេះគឺជាគោលដៅទី១៥ហើយ នៃកម្មវិធីចុះជួបមន្ត្រីមូលដ្ឋានរបស់សម្តេចតេជោ។









