
រដ្ឋបាលខណ្ឌ៧មករា បើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរខណ្ឌ៧មករា បានបើកយុទ្ធនាការចុះត្រួតពិនិត្យទីតាំងស្នាក់នៅនានាក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់ និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងជាក្ដីព្រួយបារម្ភក្នុងសង្គម។











