
សមត្ថកិច្ចចុះបង្ក្រាបឃ្លាំងស្តុកទំនិញប្រើប្រាស់នាំចូលពីថៃធំៗ២កន្លែង នៅខណ្ឌឫស្សីកែវ ខណៈពលរដ្ឋចោទសួរពីប្រភពនាំចូល
នាព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងអាជ្ញាធរខណ្ឌឫស្សីកែវ បានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាបទីតាំងឃ្លាំងស្តុកផលិតផលប្រើប្រាស់នាំចូលពីប្រទេសថៃចំនួន ២កន្លែងធំៗ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅតាមបណ្តោយផ្លូវលេខ ៥៩៨ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។











