
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសអនឡាញ (Online Scams) មួយកន្លែង នៅសង្កាត់ចោមចៅទី២ ឃាត់ខ្លួនស្ត្រីខ្មែរ ៣នាក់
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មួយកន្លែង។











