
រដ្ឋបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យបទល្មើសឆបោកតាមអនឡាញ ៩២កន្លែង រកឃើញជនបរទេសជាង ៣០០នាក់ និងឃាត់ខ្លួនស្ត្រីសង្ស័យ ៣នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំ និងបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៩២ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៣៣នាក់ (ស្រី ១២៨នាក់) ពុំមានលិខិតឆ្លងដែន ១១នាក់។ ក្នុងនោះក្រុមការងារបានពិនិត្យឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ១ករណី។











