
រដ្ឋបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ និងសាច់បង្កកចំនួន ០៣ទីតាំង បញ្ជាក់ថាពុំមានការនាំចូលសាច់ពីប្រទេសថៃឡើយ
ដើម្បីធានាដល់សុវត្ថិភាពម្ហូបអាហារ និងការអនុលោមតាមច្បាប់ក្នុងការនាំចូល ក៏ដូចជាការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយមន្ត្រីជំនាញនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ការិយាល័យគយនិងរដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញចំនួន ០៣កន្លែងផ្សេងគ្នា នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។










