
យុទ្ធនាការ៤ថ្ងៃនៅភ្នំពេញ៖ អាជ្ញាធរចុះត្រួតពិនិត្យឃ្លាំងជាង១០០កន្លែង និងសម្រេចបិទ១២ទីតាំងពាក់ព័ន្ធការនាំចូលទំនិញខុសច្បាប់ពីថៃ
រដ្ឋបាលរាជធានីភ្នំពេញសហការ ជាមួយកម្លាំងជំនាញពាក់ព័ន្ធ បាន សហការចុះត្រួតពិនិត្យទីតាំងឃ្លាំងតូច ធំក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែល សង្ស័យបាននាំចូលស្តុកទុកចរាចរនិង ចែកចាយផលិតផលបង្កកនិងទំនិញ នាំចូលពីប្រទេសថៃខុសច្បាប់បាន សរុបចំនួន១០៧ទីតាំងក្នុងនោះក្រុមការងារចម្រុះបានសម្រេចបិទបណ្តោះអាសន្នទីតាំងចំនួន១២ទីតាំង ។










