
រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញសង្ស័យនាំចូលខុសច្បាប់ពីប្រទេសថៃ ចំនួន២ទីតាំង
នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះបើកការត្រួតពិនិត្យឃ្លាំងស្តុកទំនិញធំៗចំនួន ២ទីតាំង ដែលសង្ស័យថាបានស្តុកទុក និងចែកចាយទំនិញខុសច្បាប់ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេ











