
អាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ៩៨ទីតាំង បង្ក្រាបបានទីតាំងសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scams) ១កន្លែង និងឃាត់ខ្លួន ៣នាក់
ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោស សម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៩៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៨៤នាក់ (ស្រី ៨១នាក់) និងមានលិខិតឆ្លងដែនត្រឹមត្រូវ។










