
រដ្ឋបាលខណ្ឌសែនសុខ ចុះឈូសឆាយលុបបំបាត់ទីតាំងចោលសំរាមអនាធិបតេយ្យនៅសង្កាត់គោកឃ្លាង ព្រមទាំងអំពាវនាវឱ្យពលរដ្ឋចូលរួមថែរក្សាបរិស្ថាន
ឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន និងដើម្បីលើកកម្ពស់សោភណភាពមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរខណ្ឌសែនសុខ បានបើកយុទ្ធនាការចុះឈូសឆាយ និងលុបបំបាត់ទីតាំងចោលសំរាមអនាធិបតេយ្យមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។










