
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវ៩MC និងដាក់បទបញ្ជាក្តៅដល់ម្ចាស់ឃ្លាំងទាំង១០ទីតាំង ហាមរថយន្តធុនធ្ងន់ចតអាណាធិបតេយ្យ
ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់ឃ្លាំងស្តុក និងចែកចាយទំនិញ តាមបណ្តោយផ្លូវ៩MC (ទីលានចាក់សំរាមចាស់) ស្ថិតនៅភូមិដំណាក់ធំ និងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ គណៈនាយកខណ្ឌ, អធិការរងនគរបាលខណ្ឌមានជ័យ, មន្ត្រីកងរាជអាវុធហត្ថខណ្ឌ, កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ, ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ព្រមទាំងមានការកោះហើញផ្ទាល់នូវ លោក-លោកស្រី ជាម្ចាស់ទីតាំងឃ្លាំងទាំង ១០ទីតាំង ក្នុងតំបន់នោះ










