
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាព្រះរាជតំណាងទទួលពានរង្វាន់ “CHAMPIONS AWARD” ថ្វាយសម្តេចព្រះមហាក្សត្រី និងទទួលការតែងតាំងជាប្រធានថ្នាក់ជាតិ OB-PS
នាព្រឹករសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅលើទឹកដីនៃខេត្តសៀមរាប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។








