
រដ្ឋបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងឆបោកតាមអនឡាញ ល្បែងស៊ីសង និងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់
ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំង អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINES CAMS) ក្នុងភូមិសាស្ដ្រ រាជធានីភ្នំពេញបានចំនួន ១២០ទីតាំង ដោយបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤០២នា ក់( ស្រី ១១៧នា ក់ ) និងមានលិខិតឆ្លងដែន ត្រឹមត្រូវ។










