
សហគមន៍ The Olave Baden-Powell Society (OB-PS) ដែលជាបណ្តាញសប្បុរសជន និងអ្នកគាំទ្រសកលរបស់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) បានសម្រេចថ្វាយ «ពានសមាជិកភាពជើងឯក» ជូនដល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
សហគមន៍ The Olave Baden-Powell Society (OB-PS) ដែលជាបណ្តាញសប្បុរសជន និងអ្នកគាំទ្រសកលរបស់ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) បានសម្រេចថ្វាយ «ពានសមាជិកភាពជើងឯក» ជូនដល់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដើម្បីសម្ដែងការទទួលស្គាល់ និងថ្លែងអំណរគុណចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម និងព្រះរាជហឫទ័យសប្បុរសដ៏ថ្លៃថ្លា ក្នុងការគាំទ្រការអភិវឌ្ឍកុមារី យុវតី និងស្ត្រីវ័យក្មេង តាមរយៈចលនាកាយឫទ្ធិនារីទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើឆាកអន្តរជាតិ។








