
រដ្ឋបាលខណ្ឌ៧មករា បន្តចុះប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរខណ្ឌ៧មករា បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមទីតាំងស្នាក់នៅជាច្រើនកន្លែង ដើម្បីទប់ស្កាត់ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងមូលដ្ឋានរបស់ខ្លួន។










