
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមលើទឹកដីប្រវត្តិសាស្ត្រនៃ សៀមរាប។








