
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យវឌ្ឍនភាពស្តារព្រែកអូរវែង និងការដ្ឋានដាក់ប្រព័ន្ធលូ ដោះស្រាយបញ្ហាជន់លិច
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យផ្ទាល់វឌ្ឍនភាពការងារស្តារព្រែកអូរវែង និងការដ្ឋានជួសជុលដាក់ប្រព័ន្ធលូក្នុងមូលដ្ឋាន ដើម្បីពន្លឿនការដោះស្រាយបញ្ហាទឹកជន់លិចក្នុងរដូវវស្សា។










