
ជនទុច្ចរិតដែលយករូបថត និងឈ្មោះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទៅសម្លុត និងគំរាមប្រជាពលរដ្ឋចំនួន៥០លើក ជាមួយទឹកប្រាក់បោកបានជាង១១ម៉ឺនដុល្លារ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ
កម្លាំងជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។










