
លោក ជិន ប៊ុនធឿន អញ្ជើញជួបសំណេះសំណាល និងបិទវគ្គបណ្តុះបណ្តាល «ជនបង្គោលលើការងារមហាជន» ដល់សិក្ខាកាម ៤៣នាក់ នៅខណ្ឌឫស្សីកែវ
នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិក្ខាកាមចំនួន ៤៣នាក់ ដែលទើបបានបញ្ចប់ការចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ជនបង្គោលលើការងារមហាជន» ថ្នាក់ខណ្ឌ-សង្កាត់ ប្រចាំខណ្ឌឫស្សីកែវ។










