
រដ្ឋបាលរាជធានីភ្នំពេញបន្តស្តារប្រព័ន្ធលូ ១០ខ្សែ ក្នុងខណ្ឌចំការមន ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង
រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនបន្តទៀតក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូនិងសំអាតទរទឹកភ្លៀងចំនួន១០ខ្សែ នៅភូមិសាស្ត្រខណ្ឌដូនពេញ កាលពីសប្តាហ៍មុន និងក្រោយបានស្តារប្រព័ន្ធលូ ស្តារប្រឡាយ ជាច្រើន ខ្សែ និងកសាងស្ថានីយ៍មូមទឹកជា បន្តបន្ទាប់ ទៀតនៅជាយរាជធានីភ្នំពេញរួចរាល់។ ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភ គាំទ្រពី ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បី បញ្ចៀសការជន់លិចផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។








