
រដ្ឋបាលខណ្ឌ៧មករា បើកប្រតិបត្តិការចុះត្រួតពិនិត្យ និងបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះនៃរដ្ឋបាលខណ្ឌ៧មករា បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យយ៉ាងសកម្មនៅតាមទីតាំងសង្ស័យមួយចំនួន ក្នុងគោលដៅបង្ការ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។










