
រដ្ឋបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យ ៦៤ទីតាំង បង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ២នាក់ និងដកហូតឧបករណ៍ជាច្រើន
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ម្សិលម៉ិញនេះបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ចុះត្រួតពិនិត្យ និងផ្សព្ធផ្សាយអនុក្រឹត្យលេខ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៦៤ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុប ចំនួន ៣០៦នាក់ (ស្រី ៩០នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។










