
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ចំនួន ៥កន្លែង ក្នុងមូលដ្ឋាន
អនុវត្តតាមការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន កាលពីវេលាម៉ោង ១៥:០០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាជ្ញាធរខណ្ឌ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ចំនួន ៥ទីតាំង។










