
គណៈសង្ឃនាយកកម្ពុជា បរិច្ចាគបច្ច័យ ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ខណៈលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវឱ្យបន្តចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦
នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ និងទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តគាំទ្រដល់បេសកកម្មសង្គ្រោះអាយុជីវិតកុមារកម្ពុជា។








