
ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ដើម្បីពង្រឹងបរិយាកាសធុរកិច្ច និងភាពប្រកួតប្រជែង
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម (គ.ជ.ឧ.ព.) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិកគណៈកម្មាធិការ ក្រុមការងារលេខាធិការដ្ឋាន និងភាគីពាក់ព័ន្ធជាច្រើនរូប។








