
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន នៅសៀមរាប ដោយមានកិច្ចពិភាក្សា៦ប្រធានបទ
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ រៀបចំនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកិច្ចប្រជុំនេះ ថាជាការឆ្លុះបញ្ចាំងពីបញ្ហាសំខាន់ៗរួម ដែលជាតួនាទី ភារកិច្ចរបស់ប្រទេសជាសមាជិកអាស៊ានទាំង១១ ត្រូវរួមគ្នាអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។








