
ពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសយ៉ាងច្បាស់ៗនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu។ លោក ពូទីន បានសង្កត់ធ្ងន់ថា ការចរចានេះ ត្រូវតែផ្អែកលើកិច្ចព្រមព្រៀង ដែលធ្លាប់ជជែកគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងការពិភាក្សានៅទីក្រុង Anchorage សហរដ្ឋអាមេរិក រួមទាំងត្រូវមើលលើស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិ នាពេលបច្ចុប្បន្នផងដែរ។










